មូលនិធិសាមគ្គីភាពជនជាតិដើមភាគតិចអាស៊ី (IPAS) បានចូលរួមក្នុងព្រឹតិការណ៍អាកាសធាតុប្រចាំសប្ដាហ៍ទីក្រុងញូយ៉ក ដើម្បីពង្រីកសំឡេង និងបញ្ហារបស់ជនជាតិដើមភាគតិចនៅអាស៊ី ដែលជាអ្នកនៅជួរមុខនៃផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ ប៉ុន្តែជាញឹកញាប់ត្រូវបានមើលរំលងក្នុងសន្ទស្សន៍អាកាសធាតុជាសកល។ ខណៈការប្រែប្រួលអាកាសធាតុកំពុងកើនល្បឿន ជនជាតិដើមភាគតិចកំពុងប្រឈមនឹងហានិភ័យធ្ងន់ធ្ងរលើដីធ្លី ជីវភាព និងមរតកវប្បធម៌ ដែលភ្ជាប់យ៉ាងជិតស្និទ្ធជាមួយធម្មជាតិ។ ទោះជាយ៉ាងណា ចំណេះដឹងប្រពៃណី និងអនុវត្តន៍ប្រកបដោយចីរភាពរបស់ពួកគេ ផ្តល់ដំណោះស្រាយសំខាន់សម្រាប់ការអភិរក្សបរិស្ថាន និងសមត្ថភាពធន់ប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។
វេទិកាអាកាសធាតុប្រចាំសប្តាហ៍ទីក្រុងញូយ៉ក ជាវេទិកាសំខាន់សម្រាប់ IPAS ក្នុងការចូលរួមជាមួយមេដឹកនាំពិភពលោក អ្នកនយោបាយ និងសង្គមស៊ីវិល ដើម្បីតស៊ូមតិឱ្យមានបរិយាប័នទស្សនៈរបស់ជនជាតិដើមភាគតិចក្នុងសកម្មភាពប្រឆាំងការប្រែប្រួលអាកាសធាតុ។ តាមរយៈការចូលរួមនេះ IPAS មានបំណងធានាថា គោលនយោបាយ និងសកម្មភាពអាកាសធាតុ គោរពសិទ្ធិជនជាតិដើមភាគតិច ការពារដីធ្លីរបស់ពួកគេ និងទទួលស្គាល់តួនាទីរបស់ពួកគេក្នុងនាមជាអ្នកថែរក្សាបរិស្ថានដ៏សំខាន់។

លើសពីនេះទៅទៀត IPAS មានបំណងលើកស្ទួយសារៈសំខាន់នៃការការពារផ្លូវច្បាប់ និងឱកាសទទួលបានធនធានសម្រាប់សហគមន៍ជនជាតិដើមភាគតិច ដើម្បីជំរុញយុត្តិធម៌អាកាសធាតុ ដែលផ្អែកលើសមធម៌ ការគោរពសិទ្ធិមនុស្ស និងការគ្រប់គ្រងបរិស្ថាន។ វេទិការហ៍នេះផ្តល់ឱកាសដ៏ពិសេសសម្រាប់ការស្ថាបនាគូសហការ បង្កើតសហការណ៍ និងបង្កើនការយល់ដឹងអំពីតម្រូវការបន្ទាន់សម្រាប់សាមគ្គីភាពជាសកល ក្នុងការដោះស្រាយវិបត្តិអាកាសធាតុ ដោយមានជនជាតិដើមភាគតិចនៅមូលដ្ឋានជាស្នូលនៃដំណោះស្រាយ។
ក្រៅពីការចូលរួមក្នុងវេទិកាអាកាសធាតុប្រចាំសប្តាហ៍ទីក្រុងញូយ៉ក ដើម្បីអភិវឌ្ឍសិទ្ធិជនជាតិដើមភាគតិចក្នុងការទប់ស្កាត់វិបត្តិអាកាសធាតុ IPAS ក៏កំពុងអបអរសាទរការបើកដំណើរការផ្លូវការរបស់ខ្លួន ជាមួយជនជាតិដើមភាគតិចអាស៊ីផងដែរ។ ព្រឹត្តិការណ៍នេះរំពឹងថានឹងបើកឱកាសថ្មីៗសម្រាប់ IPAS ក្នុងការស្ថាបនាទំនាក់ទំនងជាមួយភាគីពាក់ព័ន្ធផ្សេងៗ ដែលចូលរួមក្នុងព្រឹត្តិការណ៍ រួមមាន មេដឹកនាំពិភពលោក អង្គការសង្គមស៊ីវិល និងស្ថាប័នសំខាន់ៗផ្សេងទៀត។ វត្តមានរបស់ IPAS ក្នុងព្រឹត្តិការណ៍សកលនេះ មិនត្រឹមតែពង្រឹងតួនាទីរបស់ជនជាតិដើមភាគតិចក្នុងសន្ទស្សន៍អាកាសធាតុទេ ប៉ុន្តែថែមទាំងសម្គាល់ពីការចាប់ផ្តើមពង្រីកបណ្តាញសហការណ៍ ដែលនឹងបង្កើនតួនាទីរបស់ IPAS សម្រាប់ជនជាតិដើមភាគតិចនៅអាស៊ីផងដែរ។


