Joan Carling ត្រូវបានគេគោរពថាជាអ្នកទទួលរង្វាន់ Right Livelihood ឆ្នាំ 2024

យើងមានមោទនភាពក្នុងការចែករំលែកព័ត៌មានដ៏រំភើបនេះថា អ្នកស្រី Joan Carling ជាប្រធានក្រុមប្រឹក្សាភិបាលរបស់មូលនិធិសាមគ្គីភាពជនជាតិដើមភាគតិចអាស៊ី (IPAS) ត្រូវបានគេដាក់ឈ្មោះជាអ្នកទទួលរង្វាន់ Right Livelihood ឆ្នាំ 2024។ ការទទួលស្គាល់ដ៏មានកិត្យានុភាពនេះ ត្រូវបានប្រគល់ឱ្យបុគ្គលដែលបង្ហាញពីការប្តេជ្ញាចិត្តមិនថមថយ ក្នុងការបង្កើតពិភពលោកឱ្យមានយុត្តិធម៌ សន្តិភាព និងចីរភាពកាន់តែប្រសើរ។

«ជនជាតិដើមភាគតិចតែងតែប្រឈមមុខនឹងការតស៊ូជានិច្ច៖ យើងត្រូវបានបណ្តេញចេញពីដីធ្លីរបស់យើង សម្រាប់គម្រោងរុករកធនធាន និងការផ្លាស់ប្តូរអេកូឡូស៊ីស៍ ប៉ុន្តែការអភិវឌ្ឍសង្គមរបស់យើងវិញ ត្រូវបានមើលរំលង នៅក្នុងបរិបទនៃអ្វីដែលគេហៅថា អភិវឌ្ឍន៍ប្រកបដោយចីរភាព។ យើងទាំងអស់គ្នាត្រូវគិតពីរបៀបប្រើប្រាស់ធនធានធម្មជាតិឱ្យមានចីរភាព ដើម្បីអោយប្រយោជន៍ទៅដល់មនុស្សទាំងអស់ មិនមែនទៅកាន់ក្រុមមនុស្សតិចប៉ុនាក់ណ្ណោះ»។

តាមរយៈភាពដឹកនាំ និងការប្តេជ្ញារបស់គាត់ អ្នកស្រី Joan Carling បន្តលើកស្ទួយសហគមន៍នៅទូទាំងអាស៊ី និងកន្លែងផ្សេងៗទៀត ដោយតស៊ូមតិសម្រាប់សិទ្ធិ ការទទួលស្គាល់ និងការការពារជនជាតិដើមភាគតិច។ ការងាររបស់គាត់រំលឹកឱ្យយើងទាំងអស់គ្នាចាំពីសារៈសំខាន់នៃសកម្មភាពរួម ក្នុងការដោះស្រាយបញ្ហាយុត្តិធម៌បរិស្ថាន និងសង្គម។

សមិទ្ធិផលដ៏អស្ចារ្យនេះ សម្គាល់ពីកម្លាំងនៃចលនាជនជាតិដើមភាគតិច និងតួនាទីសំខាន់របស់មេដឹកនាំដូចជា អ្នកស្រី Joan ក្នុងការធានាថាសំឡេងរបស់ពួកគេត្រូវបានបន្លឺឡើងនៅលើវេទិកាពិភពលោក។

អានបន្ថែមអំពីអ្នកស្រី Joan និងការងាររបស់នាង តាមតំណខាងក្រោម៖

Share this post
WhatsApp
Facebook
Twitter
LinkedIn
Related posts
kmKhmer

Copyright ©2024.

Indigenous Peoples of Asia Solidarity Fund

All Rights Reserved