ពីថ្ងៃទី ២១ ដល់ ២៣ ខែមករា ឆ្នាំ ២០២៥ មូលនិធិ IPAS បានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សា នៅទីក្រុឆៀងម៉ៃ ប្រទេសថៃ ដើម្បីពិនិត្យសំណុំការងារឆ្នាំ ២០២៤ កំណត់យុទ្ធសាស្រ្ត និងផែនការមូលនិធិសម្រាប់ឆ្នាំ ២០២៥។ ការពិភាក្សាមូលដ្ឋានផ្តោតលើការកំណត់គោលដៅច្បាស់លាស់ កម្មវិធី និងផែនការសកម្មភាព ដែលស្របតាមបេសកកម្មរបស់មូលនិធិ IPAS។ ការផ្តោតសំខាន់បានផ្តល់លើការពង្រឹងសមត្ថភាពស្ថាប័ន ការផ្ដល់ឱកាសទទួលបានមូលនិធិដោយផ្ទាល់ និងការចងក្រងកិច្ចសហការជ្រាលជ្រៅរវាងអង្គការជនជាតិដើមភាគតិច។
សមាជិកក្រុមប្រឹក្សាភិបាលក៏បានពិភាក្សាអំពីវិធីដោះស្រាយបញ្ហាប្រឈម និងធានាឱ្យមានការចែកចាយមូលនិធិបានប្រសើរនិងមានប្រសិទ្ធភាព ដើម្បីគាំទ្រតម្រូវការរបស់ជនជាតិដើមភាគតិច ជាពិសេសកម្រិតមូលដ្ឋាន។ មុនពេលចាប់ផ្តើមកិច្ចប្រជុំរយៈពេល ២ ថ្ងៃ ក្រុមបានចុះទស្សនកិច្ចសហគមន៍ជនជាតិដើមការ៉ែន Karen នៅភូមិមួងអាង។ ការទស្សនកិច្ចនេះបានផ្តល់ចំណេះដឹងអំពីឥទ្ធិពលនៃការច្នៃប្រឌិតកសិកម្មប្រកបដោយចីរភាព និងបានបញ្ជាក់ពីសារៈសំខាន់នៃការគាំទ្រគម្រោងដឹកនាំដោយសហគមន៍។
មូលនិធិ IPAS មានទំនុកចិត្ត និងសេចក្តីសង្ឃឹមថ្មីសម្រាប់ឆ្នាំ ២០២៥ ក្នុងការពង្រីកការទទួលបានទៅកាន់ប្រទេសបន្ថែមទៀតចំនួន ៨ ប្រទេសនៅអាស៊ី។ យើងនឹងបន្តគាំទ្រអង្គការនិងសហគមន៍ជនជាតិដើមភាគតិច ដើម្បីអាចគ្រប់គ្រងដីធ្លី និងធនធានប្រពៃណីរបស់ខ្លួនយ៉ាងពេញលេញ និងប្រកបដោយចីរភាព ជាមួយនឹងសមត្ថភាព ជំនាញ និងចំណេះដឹងកាន់តែប្រសើរ សម្រេចបាននូវសិទ្ធិ សុខុមាលភាព និងសមភាពយេឌ័រ ហើយរំពឹងថានឹងបន្តមានសាមគ្គីភាព និងកិច្ចសហការសម្រាប់ជនជាតិដើមភាគតិចទូទាំងអាស៊ី។





